khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បើកវគ្គបណ្តុះបណ្តាលមន្ត្រី ស្តីពី ជំនាញវិភាគ និងដោះស្រាយបញ្ហា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំបើកវគ្គបណ្តុះបណ្តាលមន្រ្តី ស្តីពី ជំនាញវិភាគ និងដោះស្រាយបញ្ហា ដែលឧទ្ទេសនាមដោយឯកឧត្តម ប៉ុល លឹម អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នៅសាលិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។

    វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន៣៩នាក់ សិក្សារៀងរាល់ពេលព្រឹក មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-២០ ខែតុលា ឆ្នាំ២០២៥។ វគ្គនេះរៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាពមន្ត្រីក្នុងការដោះស្រាយបញ្ហាដោយ ប្រមូលផ្តុំព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្ត ជាពិសេសបង្កើនសាមគ្គីភាព និងសុខដុមនីយកម្មនៅក្នុងអង្គភាព ដោយសិក្សាផ្តោតសំខាន់លើ៖
    -ការគិតប្រកបដោយភាពច្នៃប្រឌិត
    ការដោះស្រាយបញ្ហា
    -ការកំណត់បញ្ហា
    -ការប្រមូល និងរៀបចំព័ត៌មាន
    -ការវាយតម្លៃយុទ្ធសាស្ត្រ
    -ការបង្កើតជម្រើសនៃដំណោះស្រាយ
    -ត្រួតពិនិត្យ និងវាយតម្លៃលើជម្រើសនៃដំណោះ ស្រាយ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail